សាលាអន្តរជាតិផារ៉ាហ្គន ប្រារព្ធពិធីប្រគល់សញ្ញាបត្រជូនសិស្សជំនាន់ទី២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ភ្នំពេញ៖ នៅក្នុងបរិយាកាសដ៏អធិកអធម និងពោរពេញដោយក្តីមោទនភាព សាលាអន្តរជាតិផារ៉ាហ្គន (Paragon International School) បានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សានុសិស្សជំនាន់ទី២៥ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ពិធីដ៏មានអត្ថន័យនេះត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ លោកគ្រូ-អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។…

រយៈពេល ៨ ខែភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរជិត ៦៧ ម៉ឺននាក់

គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរបរទេសសរុបជិត ៦៧០ ០០០ នាក់ ដែលបានកើនឡើងប្រមាណជិត ៣% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយក្នុងនោះ ចំណូលបានពីការលក់ប័ណ្ណចូលទស្សនាឧទ្យានអង្គរ ទទួលបានប្រមាណ ៣១ លានដុល្លារ កើនឡើងជិត ២,៥% ដូចគ្នា។…

រាជធានីភ្នំពេញ ជាប់ឈ្មោះក្នុងបញ្ជី «ទីកន្លែងល្អបំផុតទាំង ២០ សម្រាប់ការធ្វើដំណើរក្នុងឆ្នាំ ២០២៦» ដោយ BBC Travel

រាជធានីភ្នំពេញរបស់កម្ពុជា ទទួលបានការទទួលស្គាល់ជាសកល បន្ទាប់ពីត្រូវបាន BBC Travel ចាត់បញ្ចូលក្នុងបញ្ជី «ទីកន្លែងល្អបំផុតទាំង ២០ សម្រាប់ការធ្វើដំណើរក្នុងឆ្នាំ ២០២៦» (20 Best Places to Travel in 2026)។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍កម្ពុជា និងជាសញ្ញាបង្ហាញថា រាជធានីភ្នំពេញកំពុងក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។…